សមាជិកសភាជប៉ុន ប្រកាសជំរុញអ្នកវិនិយោគមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត

FN ៖ សមាជិកសភារបស់ជប៉ុន បានបង្ហាញគាំទ្រ និងរីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងបានសន្យាជួយជំរុញអ្នកវិនិយោគរបស់ជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីលើកស្ទួយនូវសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជាឱ្យវិវឌ្ឍន៍ទៅមុខក្នុងភាពល្អប្រសើរ និងរឹងមាំ។ ការជំហរជួយដល់ការអភិវឌ្ឍរបស់កម្ពុជាតាមរយៈការវិនិយោគជប៉ុនពីសំណាក់សមាជិកសភារបស់ជប៉ុន បានធ្វើឡើងក្នុងពិធីពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដឹកនាំដោយលោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា (Masahiro IMAMURA) ជាប្រធាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅក្នុងប្រទេសជប៉ុន។ បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបពិសាអាហារ និងពិភាក្សាការងារនោះ លោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រិភូនៅក្នុងប្រទេសជប៉ុន។ លោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជា ដែលកំពុងមានភាពជិតស្និទ្ធិយ៉ាងខ្លាំង។ ប្រធានសម្ព័នមិត្តភាពសភាជប៉ុន-កម្ពុជារូបនេះ ក៏បានគូសបញ្ជាក់ពីការវិវឌ្ឍន៍ដ៏ល្អប្រសើរនៃការវិនិយោគរបស់ជប៉ុននៅកម្ពុជា ដែលបច្ចុប្បន្នក្រុមហ៊ុនជប៉ុនប្រមាណ ៣០៩ក្រុមហ៊ុនកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ខណៈដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ជិត ៣ពាន់លានដុល្លារអាមេរិក។ «នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន … Continue reading សមាជិកសភាជប៉ុន ប្រកាសជំរុញអ្នកវិនិយោគមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត